Mon. Nov 25th, 2024

កម្លាំងអាវុធហត្ថខេត្តក្រចេះចាប់បង្ក្រាបទូកព្យាងឈើមួយគ្រឿង។ ក្រចេះ /ក្រោយពីទទួលបានបទបញ្ជាររបស់ឯកឧត្តម្ភ ឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ភ្លាមៗនោះ លោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរីុ បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីត្រួតពិនិត្យនិងសើុបអង្កេតនៅតាមដងទន្លេមេគង្គក៍បានប្រទះឃើញទូកឈើព្យាងមួយគ្រឿងបានបណ្តែតខ្លួនពីលើចុះមកនៅកណ្តាលទន្លេមេគង្គ ខណ:ពេលនោះកម្លាំងអាវុធហត្ថស្រុកចិត្របុរីុដែលដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឺុម ចិត្រា ក៍បានធ្វើការបង្ក្រាបបានភ្លាមៗនោះដែរតែដោយឈ្មួញដែលនៅលើទូកនោះដឹងខ្លួនទាន់ពេលពួកគេក៍គេចខ្លួនបាត់។ បើយោងតាមការបញ្ចាក់ពីកម្លាំងអាវុធហត្ថស្រុកចិត្របុរីុបានប្រាប់ភ្នាក់ងារសារព័ត៌មាន យើងអោយដឹងថា...

បាត់ដំបង ៖ សមត្ថកិច្ចនគរបាលខេត្ដបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានគាស់ទូមាស (កាឡៃ) យកទ្រព្យសម្បត្តិរបស់ អាជីវករក្នុងផ្សារ១៣មករា​ រួចរត់គេចខ្លួនបាន៤ថ្ងៃ ក៏ត្រូវចាប់បាន និងដកហូតទ្រព្យសម្បត្តិរបស់ ជនរងគ្រោះបានមួយចំនួនធំមកវិញ ។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សាយ​ ឌុក​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ រស់​នៅភូមិរតន:​ សង្កាត់រតន:​ ក្រុងបាត់ដំបង​ ដែលជាជនដៃដល់ ក្នុងករណី(គាស់ទូ)លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ជាអាជីវករឈ្មោះ​ គឿង​ ជឿងថាក់​ ភេទស្រី​ អាយុ២៣ឆ្នាំរស់នៅ​ភូមិ១៣​ មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ ។ សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅក្នុងផ្សារ១៣មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង័្ស​យ​មិនស្គាល់មុខបាន​ (គាស់ទូ)កញ្ចក់លួចយក​សម្ភារ: ជាគ្រឿងអលង្ការ(កាឡៃ) និងសម្ភារ:​ជាគ្រឿងសំអាងជាច្រេីនមុខ របស់ជនរងគ្រោះ ​ ហេីយសម្ភារ:បាត់​បង់ សរុបទឹកប្រាក់ជា​ប្រាក់​ដុល្លារ ចំនួន១៨,​០០​០ដុល្លាអាមេរិក ​(មួយម៉ឺនប្រាំបីពាន់ដុល្លា)  និងជាប្រាក់រៀល ចំនួន​៣,០​០០,០០០រៀល (បីលានរៀល)។ ក្រោយពេលបាត់បង់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ចនគរបាល​ ហេីយក្រោ​យ​ពេលធ្វេីការស្រាវជ្រាវ ទេីបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលេី​ និងដកហូតយកទ្រព្យសម្បត្តិទាំងនេះ ។ ជនស័ង្សយ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅ​សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់​ រីឯសម្ភារ:ដែលដកហូតបាន​ ប្រគល់ជូនម្ចាស់វិញ៕

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំង ទាំងយប់កណ្តាលអាធ្រាត្រ ក្រោយពីលាន់ឮសម្លេងធ្លាក់យ៉ាងខ្លាំង លុះពេលចេញទៅមើល ក៏ឃើញមាននារីម្នាក់ ដែលជាជនជាតិចិនម្នាក់ បានធ្លាក់ចុះពីលើអគារខុនដូរខ្ពស់មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ នារីជាជនជាតិចិនខាងលើ មានវ័យជាង២០ឆ្នាំ ដោយក្នុងនោះ គេពុំទាន់ដឹងថា នាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេ...

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសន្យាពន្លឿនការស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ឲ្យហើយនៅពាក់ កណ្តាលឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលកុ្រមការងារជំនាញ ចាប់ផ្តើមកំណត់ទី តំាងស្ថាបនា និងខួងដីយកទៅពិសោធន៍រួចរាល់។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមហ៊ុនចុះស្ថាបនាស្ពានអាកាសថ្មើរជើងទាំងពីរខាងលើនេះ ចាប់ពីសប្តាហ៍នេះតទៅដើម្បីឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែទៀតរួចរាល់ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិង...

1 min read

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​នេះ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មេខ្លោងឈ្មោះទ្រីនិង​ឈ្មោះធា បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ត្បូងឃ្មុំ ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ...

ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់តិ៍ របស់ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពតនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩បានលើកឡើងថាការខូចខាតផ្លូវមួយចំនួនដោយសារគ្រោះធម្មជាតិ និងផ្លូវមួយចំនួនរងការខូចខាតដោយសារប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទទួលសំណូកហើយអនុញ្ញាតឲ្យ រថយន្តដឹកលើសទម្ងន់បន្តដំណើរទៅមុខទៀតដោយមិនបានឃាត់ទុកដោះស្រាយទៅតាមនីតិវិធីច្បាប់នោះទេ ។សម្តេចហ៊ុនសែនបានបញ្ជាក់ថា “យើងពង្រឹងគុណភាព(ផ្លូវ)ឡើងបន្តិច។ប៉ុន្តែវាមិនស្របជាមួយទម្ងន់ដែលជាស្ដង់ដារ នៃប្រទេសនានាគេបានផលិតរថយន្តសម្រាប់ប្រើប្រាស់នោះទេ។អ៊ីចឹង!យើងត្រូវដាក់ជញ្ជីងថ្លឹងហើយជញ្ជីងមានណាគិតតែពីថ្លឹងទៅត្រង់ថ្លឹងប៉ុន្មានអីប៉ុន្មានអត់ដឹង! ជួនកាលសូកលុយបន្តិចទៅប្រុចបាត់” ។សម្ដេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងថានាថ្ងៃខាងមុខការស្ថាបនា ផ្លូវនឹងត្រូវប្រើប្រាស់ស៊ីម៉ង់តិ៍ ចាក់បេតុងជំនួសកៅស៊ូ ខណៈនៅកម្ពុជាមានថ្មភ្នំច្រើន តែថ្មដែលអាចយកទៅធ្វើជាស៊ីម៉ង់តិ៍ បានមានតែក្នុងខេត្ត៣តែប៉ុណ្ណោះ។គឺខេត្តកំពត...

1 min read

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននិងឃុំខ្លួនពាក់ព័ន្ធក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេច នោះ សម្តេចតេជោ បានស្នើអោយក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ...

1 min read

ខេត្តព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចចម្រុះក្នុងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកម៉ាង សុីណេតអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តនិងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤វិច្ឆិកា២០១៩ បានឃាត់ខ្លួនជនសង្សយ័ចំនួន១៦នាក់ ក្នុងប្រតិបត្តិការដែលអជ្ញាធរអះអាងថា ជាការបង្ក្រាបក្រុមអ្នកប្រើអំពើហឹង្សាក្នុងជម្លោះដីធ្លីនៅ ភូមិគគីឃុំបិតត្រាំងស្រុកព្រៃនប់(ពយម៉ាចូវ) ។ សមត្ថកិច្ចបញ្ជាក់ថា មនុស្សទាំង១៦នាក់នេះ ជាប់សង្សយ័ពាក់ពន្ធ័ពីជម្លោះដីធ្លីរហូតដល់មានការបាញ់បោះផ្ទុះអាវុធ កាលពីថ្ងៃ១៣វិច្ឆិកា២០១៩ ក្នុងនោះជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជាកាំភ្លើងកែឆ្នៃ...

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសសូមបងប្អូនប្រជាពលរដ្ឋ ដែលចាញ់បោក គេអូសទាញ អោយធ្វើរដ្ឋប្រហារមិនបានសម្រេច សូមវិលចូលផ្ទះវិញ និងសម្តេចក្នុងនាមជា ប្រធាននីតិប្រតិបត្តិ បានជម្រាប ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គប្បីដក ឬលុបដីកាកោះហៅ ដើម្បីឱ្យបងប្អូន បានវិលត្រឡប់មកផ្ទះវិញ ជួបជុំក្រុមគ្រួសារ ។ សម្ដេចបានបញ្ជាក់ថា ការពិតនៅពេលដែលគេត្រូវការប្រើបងប្អូន រុញអោយធ្វើអំពើខុសច្បាប់ អ្វីមិនបានសម្រេចហើយ គឺគេទុកបងប្អូនចោល ឱ្យប្រឈមនឹងទុក្ខទោសតែម្នាក់ឯង រីឯមេក្លោងរដ្ឋប្រហារ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា មិនបានសម្រេច កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ ក៏ចេញទៅក្រៅប្រទេសវិញ ដោយសុខស្រួល តែ  បងប្អូន ត្រូវរងទុក្ខតែម្នាក់ឯង យ៉ាងឈឺចាប់បំផុត។ ជាទឹកចិត្តដ៏ជ្រាលជ្រៅ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជាពលរដ្ឋ ស្រក់តទៅទៀតឡើយ។ សម្តេចតេ អាណិតស្រឡាញ់បងប្អូន ដែលចាញ់បោកគេ និងបានលើកលែងទោស ឱ្យបងប្អូន ដើម្បីបានវិលត្រឡប់ មករស់នៅជួបជុំ ក្រុមគ្រួសារវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ចនគរបាល អាវុធហត្ថទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ជាអ្នកជិតខាងល្អ និងជាមិត្តល្អ រស់នៅសុខសប្បាយជាមួយគ្នា កុំឱ្យមានការភ័យខ្លាចឱ្យសោះ ៕

1 min read

បុរសម្នាក់ បើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿង ហើយបើករត់ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវព្រះសុធារស ខាងមុខនិងផ្សារទំនើបអ៊ីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-3339 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស...

1 min read

ភ្នំពេញ ​៖ ​​ រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លើក​ឡើងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ ខេត្ត​ព្រះសីហនុ​ ទាំងមូល ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​មួយ​នេះ ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​ និង​រឹង ដើម្បី​ទទួល​បាន​អ្នកវិនិយោគទុន​ថ្មីៗ​បន្ថែមទៀត ។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ...

មេ​គយ​ច្រក​ទំនប់រលក លោក ណុប សំអាន ប្រព្រឹត្ត​អំពើពុករលួយដោយសេរី ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​ទំនប់រលក គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​មុខរបរ​រប​ស់​ពួកគាត់​នៅសល់​ផលចំណេញ​តិចតួច​បំផុត ព្រោះ​លោក ណុប សំអាន និង​បក្ខពួក​បង្កើន​សកម្មភាព​ពុករលួយ​កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។...

ខេត្តតាកែវ៖ អាសូរលោកតាម្នាក់ កាន់ប័ណ្ណក្រីក្រ ទៅពេទ្យភ្នែក ខេត្តតាកែវ គេថា៖ ប័ណ្ណនេះអត់បានការ ទាល់តែបង់លុយ ចំនួន ៥ម៉ឺនរៀល ទើបព្យាបាលអោយ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាហេតុធ្វើឲ្យលោកតា មានការមិនពេញចិត្តទាល់តែសោះ ចំពោះការបម្រើសេវា សុខាភិបាល...

1 min read

ភ្នំពេញ ៖ ក្រោយបញ្ចប់ការងារសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ លោក អភិបាល និង ភរិយា ក៏បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយកីឡាករទូកង ដូនពេញសែនជ័យ ដែលបានខិតខំប្រគួទអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ក្នុងនោះលោកអភិបាល បាមនាំយកថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំង គ្រឿងឧបភោគបរិភោគដែលបានមកពីការឧបត្ថម្ភ ពីសប្បុរសជន នានា ឧបត្ថម្ភដល់កីឡាករទូកងសរុបចំនួន...

1 min read

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង...

    ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណះអភិបាលខណ្ឌកំបូល បានសរសេរថា «ការព្យាយាមគង់បានសំរេច»។ ការលើកឡើងដូច្នេះ នៅក្នុងឳកាសរៀបចំពិធីពិសារបាយសាមគ្គី ជូនដល់កីឡាករចំណុះទូកចំនួនពីរ ដែលទទូលបានជ័យលេខភី ដ៏ត្រចះត្រចង់នៅឆ្នាំនេះ។ ដោយពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ២រោច​ ខែកត្កិក...

កំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចាប់យកទៅរំលោភ រួចសម្លាប់បោះចូលទៅក្នុងទឹកស្រះ យ៉ាងអាណោចអធម្មបំផុត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងបរិវេណវត្តកងមាស ក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមគ្រួសារកុមាររីរងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា...

1 min read

RFIដូច​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកា​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​របាយការណ៍​បឋម​ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា​ ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​​បាន​ទុក​ពេល​ឲ្យ​កម្ពុជា មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះរបាយការណ៍​បឋម​ ស្តី​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​នៅខែ​កុម្ភៈ​ឆ្នាំ ២០១៩​ ក្រោម​នីតិវិ​ធី​សម្រាប់​ការ​ដក​ហូត​បណ្តោះអាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ។«ដោយអនុ​លោម​តាម​វិធាន​ដែល​មាន​ចែង​នៅ​ក្នុង​បទប្បញ្ញត្តិ​ស្តីពី​គម្រោង​អនុគ្រោះពន្ធ​ទូទៅ​របស់​សហ​ភាព​អ៊ឺរ៉ុប បច្ចុប្បន្ន​កម្ពុជា​នៅ​មាន​រយៈ​ពេល​មួយ​ខែ​ទៀត​ដើម្បី​ប្រតិកម្ម​ចំពោះ​របាយ​ការណ៍​បឋម​នេះ។​ បន្ទាប់​មក​គណៈកម្មការ​អឺរ៉ុប​នឹង​បញ្ចប់​របាយការណ៍​និង​ធ្វើ​ការ​សំរេច​ចិត្ត​នៅខែ​កុម្ភៈ​ឆ្នាំ ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន​ឬ​យ៉ាងណា​»​។ នេះ​គឺ​ជា​ខ្លឹមសារនៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១២​ខែ​វិច្ឆិកានេះ​។គួរ​ជំរាប​ជូន​ថា ​ចាប់​តាំង​ពី​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១​៩មក ​គណៈកម្មការ​​សហភាព​​អឺរ៉ុប ​បាន​​ប្រកាស​ពី​ការ​​ចាប់​​ផ្តើម​​ដំណើរ​​ការ​នីតិវិធី​​ជា​​ផ្លូវ​ការ​​ ដែល​​អាច​​នឹង​​ឈាន​​ទៅ​​ដល់​​ការ​​ព្យួរ​​ជា​​បណ្តោះ​​អាសន្ន​នូវ​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ E​BA...

1 min read

    កំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករ៉ឺម៉កម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ជាង១០នាក់ ដេករដូករណែលពេញផ្លូវ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមណ្ឌសុខភាពស្រុកឧដុង្គ នៅលើផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១១៧ ទៅលេខ១១៨...

1 min read

ភ្នំពេញ៖ រថយន្ត តូយ៉ូតា​ ព្រូស មួយគ្រឿង សង្ស័យម្ចាស់ស្រវឹងធ្លាក់ភ្នែក បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌា ដែលបើកបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យក្រឡាប់ម៉ូតូកង់បីច្រើនត្រឡប់ របួសធ្ងន់ស្រាល៤នាក់ នៅតាមផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រភពព័ត៍មាន បានឲ្យដឹងថា រថយន្តបង្ក...

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៨នាក។ បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៥ករណី ឃាត់ខ្លួន១២នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៦នាក់។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១...

1 min read

ភ្នំពេញ ៖ តៃកុងរថយន្តដឹកទឹកកកវ័យក្មេងម្នាក់ ពុំមានបណ្ណបើកបរ បានជ្រុលទៅបុករថយន្តជាបន្តបន្ទាប់រងការខូចខាត កាលពីវេលាម៉ោងប្រមាណ១និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុច ខាងជើងស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ ភ្នំពេញហាណូយ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ។ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ...

ភ្នំពេញ ៖ ​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​លើ​របៀ​វារៈ​មួយ​ចំនួន​ នៅ​រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​ក្រោយពី​រដ្ឋសភា​បានសម្រេច​អនុម័ត​ទាំងស្រុង​ កាលពី​ កន្លងទៅ​ថ្មីៗ​នេះ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ ដែល​បាន​ចេញ​ នា​ព្រឹក​ថ្ងៃ ទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹងថា​ គណៈកម្មាធិការ​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យ...

1 min read

ក្រុងព្រះសីហនុ-នគរបាលបានឃាត់ខ្លួនបុរសម្នាក់អ្នកបើកបររថយន្តធំជារថយន្តដឹកកាកសំណល់សំណង់មួយគ្រឿង នាំយកមកដោះស្រាយបន្តតាមនិតិវិធីច្បាប់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំមួយគ្រឿងនេះនិងម៉ូតូមួយគ្រឿង បណ្តាលអោយភាគីខាងម៉ូតូមានស្ត្រីម្នាក់រងរបួសនិងក្មេងប្រុសម្នាក់ទៀតស្លាប់ នៅតាមផ្លូវចូលសាលាបៀលប្រាយក្នុងសង្កាត់លេខ៤ កាលពីម៉ោងជិត១០ព្រឹកថ្ងៃ១៣វិច្ឆិកា២០១៩៕(សូមចូលរួមសោកស្តាយរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបង្កើនការប្រុងប្រយត្ន័រាល់ពេលបើកបរ)

1 min read

ស្រុកព្រៃនប់៖ នៅវេលាម៉ោង0៦:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិការ ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ស្ពានដែកចន្លោះ គីឡូ១៦៧+១៦៨ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាង រថយន្តកុងទឺន័រ មិនចាំស្លាកលេខ បានបើកបរ(គេចបាត់) និង រថយន្តLexus 300 ពណ៌ស ស្លាកលេខ កំពង់ចាម...

You may have missed